ថ្ងៃព្រហស្បតិ៍ ០៤ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តមសាស្ត្រចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន នៃអាជ្ញាធរទន្លេសាប និងក្រសួងធនធាន ទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយក្រុមការងារស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្នាក់តំបន់ (FAORAP) សហការជាមួយវិទ្យាស្ថានអនាគតតំបន់មេគង្គ (Mekong Future )។
ជំនួបនេះមានគោលបំណង៖
រៀបចំ និងបំពេញឯកសារស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន ដោយសិក្សាលើការបំពុលទឹកក្រោមដី (Trans-boundary Groundwater Pollution Management) ដែលគម្រោងនេះនឹងអនុវត្តមួយផ្នែកក្នុងប្រទេសកម្ពុជា និង មួយផ្នែកទៀតនៅប្រទេសវៀតណាម (Mekong Delta)។ ជាលទ្ធផល គឺភាគីទាំងពីរមានការគាំទ្រ និងសហការគ្នាទៅវិញទៅមក ដោយបង្កើតក្រុមការងារ Focal Point សម្រាប់សិក្សារួមគ្នា។