សកម្មភាព​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​

​ថ្ងៃ​ពុធ ៣ កើត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​។ គោលបំណង​៖
- ការពារ​ធនធានធម្មជាតិ នៅ​តំបន់​រ៉ាំ​សា​ព្រែក​ទាល់ និង​ស្ទឹងត្រែង
- ព​ង្រឹ​ក និង​ផ្សព្វផ្សាយ​ច្បាប់​ការពារ​ធនធាន​ជលផល និង​សហគមន៍
- រិះរក​វិធានការ ដើម្បី​ការពារ​ព្រៃ​លិច​ទឹក
- គោលបំណង​ជា​ចំបង គឺ​វឌ្ឍនភាព​គម្រោង ពី​ឆ្នាំ 2019-2023 និង​សាវតា​គម្រោង តាំងពី​ឆ្នាំ 2014-2018 ។​