សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់​នៅ​ប្រទេស​វៀតណាម

​ថ្ងៃ​អង្គារ ០២ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់ ស្តីពី​ការបង្កើត​ផែនការ​សកម្មភាព​គម្រោង សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេមេគង្គ ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ជា​សមាជិក មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ស្ថាប័ន​ជាតិ ជំនាញការ​អន្តរជាតិ ។
​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​បញ្ជី​ឈ្មោះ​គម្រោង និង​បានកំណត់​គម្រោង​តាម​លំដាប់​អាទិភាព​សម្រាប់​ការគៀងគរ​ថវិកា ដើម្បី​អនុវត្ត​ក្នុង​ផែនការ​ប្រចាំឆ្នាំ​។​