ថ្ងៃ អង្គារ ១០ រោច ដល់ថ្ងៃ សុក្រ ១៣ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ មន្ត្រីបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដឹកនាំដោយលោក លឹម ហេង អនុប្រធាននាយកដ្ឋាន បានបន្តចុះសិក្សាវាយម្លៃលើផលប៉ះពាល់ការអនុវត្តបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង ការអភិរក្ស និងអភិវឌ្ឍន៍បរិស្ថានធនធានធម្មជាតិនៅតំបន់ជុំវិ់ញទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រសហគមន៍នេសាទសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក និងឃុំមួយចំនួននៃស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការសិក្សានេះ ដើម្បីស្វែងរកពីចំណុចខ្លាំង ចំណុចខ្សោយនៃផលប៉ះពាល់លើការអនុវត្តបទដ្ឋានគតិយុត្ត និងយន្តការក្នុងការចូលរួមសហការលើការអនុវត្តច្បាប់ និងបទបញ្ញត្តិនានាពាក់ព័ន្ធ ការគ្រប់គ្រង ការអភិរក្ស និងអភិវឌ្ឍន៍បរិស្ថានធនធានធម្មជាតិនៅតំបន់បឹងទន្លេសាបប្រកបដោយដោយនិរន្តភាព។