សកម្មភាព​សិក្សា​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​ទី​ជម្រាល​អាង​ស្ទឹង​មោង​ឬ​ស្សី ស្ទឹង​ដូន​ទ្រី

 

​ថ្ងៃ​ចន្ទ ០៩ រោច ខែ​ពិសាខ ដល់​ថ្ងៃ​សុក្រ ១៣ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ ២០១៩ សកម្មភាព​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​លើ​ការសិក្សា​ពី​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ជំហាន ២ នៅ​តំបន់​អាង​ស្ទឹង​មោង​ឬ​ស្សី ស្ទឹង​ដូន​ទ្រី ក្នុង​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​សារៈប្រយោជន៍ បញ្ហា​ប្រឈម រួមទាំង​យន្តការ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​មោង​ឬ​ស្សី ស្ទឹង​ដូន​ទ្រី ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​និរន្តរភាព ។​