ថ្ងៃ ចន្ទ ០៩ រោច ដល់ថ្ងៃ ព្រហស្បតិ៍ ទី ១២ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប និងក្រុមមន្ត្រីការងារបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវពីស្ថានភាពទូទៅផ្នែកសេដ្ឋកិច្ចសង្គមនិងការប្រើប្រាស់ធនធានធម្មជាតិ ផ្នែកជីវចម្រុះ នៅតំបន់ស្នូលស្ទឹងសែន ខេត្តកំពង់ធំ ។ ការសិក្សានេះមានគោលបំណងសំខាន់ៗដូចជា ៖
(១) សិក្សាពីការប្រើប្រាស់ធនធានជលផលនៅតំបន់ស្នូល
(២) សិក្សាបច្ចុប្បន្នភាពពីប្រភេទសត្វស្លាប សត្វល្មូន ថនិកសត្វ និងសិប្បីសត្វ។