ថ្ងៃ ចន្ទ ៩រោច ដល់ថ្ងៃ សុក្រ ១៣រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋាន ត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ហេង សុណ្ណារ៉ា ប្រធាននាយកដ្ឋាន បានបន្តចុះសិក្សាស្រាវជ្រាវ និងប្រមូល ចងក្រងទិន្នន័យព័ត៌មាន ស្ដីពីការធ្វើអាជីវកម្មសិប្បីសត្វ(លៀស ខ្ចៅ និងខ្យង)ក្នុងបឹងទន្លេសាបនៅខេត្តសៀមរាប ជំហានទី៣ ដែលមានគោលបំណងធំៗ ៣ គឺ ៖
-.សិក្សាតាមដានបរិមាណនៃការធ្វើអាជីវកម្មសិប្បីសត្វ
- សិក្សាចរន្តទីផ្សារការធ្វើអាជីវកម្មសិប្បីសត្វ
- សិក្សាពីកត្តាវិជ្ជមាន និងអវិជ្ជមាននៃការនេសាទសិប្បីសត្វនៅក្នុងបឹងទន្លេសាប ។