សកម្មភាព​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​សវនកម្ម​និង​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ​

 

​ថ្ងៃ​អង្គារ​១០ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៩ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហ​ប្រ​ត្តិ​ប​ត្តិ​ការ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី សវនកម្ម​យេនឌ័រ និង​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ សម្រាប់​ក្រុមការងារ​យេនឌ័រ​ក្រសួង និង​រាជធានី ខេត្ត ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគា​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប ។ សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖
- យល់ដឹង​ពី​សារៈសំខាន់​ដំណើរការ​នៃ​ការ​រៀ​ចំ​សវនកម្ម និង​ផែនការ​ថវិការ​ឆ្លើយតប​យេនឌ័រ​ផ្នែក​ពាក់​ព័​ន្ឋ​ទៅនឹង​ស្ថាប័ន​នានា​
-​យល់ដឹង​ដំណើរការ​វាយតម្លៃថា​តើ​ស្ថាប័ន​គោលនយោបាយ កម្មវិធី រឺ​គម្រោង​បានដាក់​បញ្ចូល រឺ​លើកកម្ពស់​សមភាព​យេនឌ័រ​មាន​ប្រ​សិ​ទ្ឋ​ភាព​ត្រឹម​កម្រិតណា
-​និតិ​វិធី​នៃ​ការរៀបចំ​ថវិកា​។​