នៅរសៀលថ្ងៃ សុក្រ ០៦ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប បានជួបពិភាក្សាការងបង្កើតកិច្ចសហប្រតិបត្តិលើកកម្ពស់អភិបាលកិច្ចទឹកក្នុងក្របខ័ណ្ឌគ្រប់គ្រងអាងអាងបឹងទន្លេសាបរវាង អាជ្ញាធរទន្លេសាប និងមន្រ្តីជំនាញវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដឹកនាំដោយលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ ។
គោលបំណងនៃកិច្ចពិភាក្សាដើម្បី ៖
-'ពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរទន្លេសាប និង NGO Forum
-ស្វែងរកកិច្ចសហប្រតិបត្តិការរួមដើម្បីចូលរួមចំណែកគ្រប់គ្រងអាងទន្លេសាបឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព ។ ជាលទ្ធផលជំនូបពិភាក្សា គឺភាគីទាំងពីរ នឹងបន្តកិច្ចសហការជាមួយគ្នា និងឯកភាពនឹងជួបពិភាក្សាគ្នាលម្អិតម្តងទៀត ក្នុងពេលឆាប់ៗ ដើម្បីបង្កើតសកម្មភាពស្រាវជ្រាវរួម ។