សកម្មភាព​ការសិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​

​ថ្ងៃ​អង្គារ ០៣ រោច ដល់​ថ្ងៃ​សុក្រ ០៦ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ការសិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សហគមន៍​នេសាទ​បឹង​អន្លង់​ព្រីង ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ទំនាស់​អត្ថប្រយោជន៍ Conflict Interest រវាង​បណ្ដា​អ្នកពាក់ព័ន្ធ​តាមរយៈ​ការប្រើប្រាស់ និង​ការទាញយក​ធនធានធម្មជាតិ រួមទាំង​វិធីសាស្ត្រ និង​យន្តការ​ក្នុង​ដោះស្រាយ​បញ្ហា ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​ឱ្យមាន​និរន្តរភាព ។​