នាថ្ងៃ ច័ន្ទ ០២ រោច ដល់ ថ្ងៃ អង្គារ ០៣ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការរវាងបឹងទន្លេសាបកម្ពុជា និងអាងសុងក្លាប្រទេសថៃនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដែលដឹកនាំដោយ ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប និងជាអ្នកអនុវត្តន៍គម្រោងផ្ទាល់ បានចូលរួមវេទិកាថ្នាក់តំបន់លើកទី ៧ នៃ MRC REGIONAL STAKEHOLDER FORUM នៅទីក្រុងបាងកក។
វេទិកានេះមានគោលបំណង៖
១/ បង្ហាញ និង ចែករំលែក ការអនុវត្តគម្រោងកន្លងមក និងសមិទ្ធិផលដល់អ្នកពាក់ព័ន្ធ
២/ ស្វែងរកអនុសាសន៍ ស្ថាបនា និងការចូលរួមពីអ្នកពាក់ព័ន្ធ។
ដោយឡែកក្រុមការងារ អទស បានចូលរួមធ្វើបទបង្ហាញអំពី សមិទ្ធិផលរួមរបស់គម្រោង និងបានចូលរួមចែករំលែកបទពិសោធន៍ តាមរយ: Panel Discussion ជាមួយបណ្តាលប្រទេសដែលបាន និងកំពុងអនុវត្តន៍ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ដែលឧបត្ថម្ភថវិកា ដោយ ធនាគារពិភពលោក តាមរយ: MRCs។