ថ្ងៃ សុក្រ១៤ កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប មានរៀបចំកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីពង្រាងសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសសិក្សាស្រាវជ្រាវ និងរៀបចំផលិតរបាយការណ៍ ស្តីពី ស្ថានភាពអាងទន្លេសាប ដែលដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពី អនុប្រធានអាជ្ញាធរទន្លេសាបអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានបង្ហាញជាសង្ខេបនូវ សម្ពាធ និងផលប៉ះពាល់ ដល់បឹងទន្លេសាប និងការងារស្រាវជ្រាវរបស់ អ.ទ.ស ។
ជាលទ្ធផលរួមមាន៖
១/ សម្រេចបង្កើតក្រុមការងារបច្ចេកទេសរួមតែមួយ
២/ ត្រៀមបង្កើតក្រុមការងារដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប សម្រាប់ឆ្នាំ ២០២១-២០២៥ ។