សកម្មភាព​បង្រៀន​ភ្នាក់ងារ អ​.​ទ​.​ស យក​កូ​អ័​រ​ដោ​នេ នៅលើ​ទូរស័ព្ទ​ដោយ​មិន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​

​ថ្ងៃ ចន្ទ ៣ កើត ដល់​ថ្ងៃ​សុក្រ ៧ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ដឹកនាំ​ដោយ លោក ណុំ សោភា​រិ​ទ្ធិ ជា​អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង លោក អ៊ុក បញ្ញា​រិ​ទ្ធ ប្រធានការិយាល័យ​បុគ្គលិក និង​បណ្តុះបណ្តាល នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហ​ប្រ​ត្តិ​ប​ត្តិ​ការ បាន​ចុះ​ជួប​ជាមួយ​ភ្នាក់ងារ អ​.​ទ​.​ស នៅ​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។
​គោលបំណង​សំខាន់​ក្នុង​ការចុះ​ជួប​គឺ ៖
១. បង្រៀន និង​បំពាក់​កម្មវិធី​ស្វ័យប្រវត្តិ ចុច​យក​កូ​អ័​រ​ដោ​នេ នៅលើ​ទូរស័ព្ទ ដោយ​មិន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត (Offline)
២. ណែនាំ​បន្ថែម​ពី​របៀប​រាយការណ៍​មកកាន់​ក្រុមការងារ​ទទួលបន្ទុក​ឲ្យ​មាន ភាពច្បាស់លាស់​
៣. ចុះ​អនុវត្ត​ផ្ទាល់​នៅ​ទីតាំង​បទល្មើស​
៤. ពិនិត្យ​សម្ភារៈ និង​ឧបករណ៍ប្រើប្រាស់​របស់​ភ្នាក់ងារ អ​.​ទ​.​ស ។​
ជា​លទ្ធផល​សង្ខេប​រួមមាន​:
​ក​. បាន​បង្រៀន និង​បំពាក់​កម្មវិធី​ស្វ័យប្រវត្តិ ចុច​យក​កូ​អ័​រ​ដោ​នេ នៅលើ​ទូរស័ព្ទ​ដល់​ភ្នាក់ងារ អ​.​ទ​.​ស ចំនួន ០៦ រូប​
​ខ​. ភ្នាក់ងារ​ទាំងអស់​យល់​ច្បាស់​ពី​របៀប​រាយការណ៍​ជូន​ក្រុមការងារ​ទទួលបន្ទុក​
​គ​. ក្រុមការងារ​ជាមួយ​ភ្នាក់ងារ​បាន​ចុះ​អនុវត្ត​ផ្ទាល់​ជាក់ស្តែង​នៅ​ទីតាំង​មាន​បទល្មើស ។​