ថ្ងៃ ពុធ ០៥ កើត ដល់ ថ្ងៃ សុក្រ ០៧ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី០៨-១០ ខែឧសភា ឆ្នាំ២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចូលរួមកិច្ចប្រជុំក្រុមជំនាញការផ្នែកគ្រប់គ្រងបរិស្ថាន និងសិក្ខាសាលាស្តីពី កម្មវិធីត្រួតពិនិត្យបរិស្ថានរួមគ្នាលើគម្រោងវារីអគ្គិសនីលើទន្លេមេ នៅ ហ្លួងប្រាបាង ប្រទេសឡាវ។ វគ្គបណ្តុះបណ្តាលមានគោលបំណង៖
១- បង្កើនការយល់ដឹងគោលការណ៍នៃកម្មវិធីត្រួតពិនិត្យបរិស្ថានលើ គម្រោងវារីអគ្គិសនីលើទន្លេមេ
២- សាកល្បងក្របខ័ណ្ឌណែនាំនិងវិធីសាស្ត្រស្ដង់ដារសម្រាប់ការតាមដានជលសាស្ត្រ កករដី គុណភាពទឹក អេកូឡូស៊ី ជលផល និងជណ្តើរត្រី រួមទាំងទីតាំងយកសំណាក វិធីសាស្ត្រ ប៉ារ៉ាមែត្រ ពេលវេលា ការគ្រប់គ្រងព័ត៌មាន ទិន្នន័យ ការធ្វើរបាយការណ៍ និងការបែងចែកព័ត៌មាន។