កិច្ចប្រជុំ​ស្តីអំពី​គម្រោង​ចងក្រង​របាយការណ៍​ស្ថាន​ភាព​អាង​ទន្លេសាប​

​រសៀល​ថ្ងៃ អង្គារ ១១ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ស្តីអំពី​គម្រោង​ចងក្រង​របាយការណ៍​ស្ថាន​ភាព​អាង​ទន្លេសាប ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​៖
១/ ពិនិត្យ​កែសម្រួល​រចនាសម្ព័ន្ធ​សមាសភាព​សមាជិក​ក្រុមការងារ​
២/ បង្ហាញ​ពី​សាវតា​នៃ​ការរៀបចំ​គម្រោង​
៣/ ពិនិត្យ និង ពិភាក្សា​រលើ​ធាតុ​ចូល​នៃ​សូចនាករ​សំខាន់ៗ ជា​ចំណុច​គន្លឹះ​មួយចំនួន​នៃ​ធាតុ​ចូល​សូ​ចនករ​ចាំបាច់​មួយចំនួន​របស់​របាយការណ៍​ដូចជា កត្តាបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និង​​អភិបាលកិច្ច ។