នាថ្ងៃចន្ទ ៣ រោច ខែចេត្រ ដល់ថ្ងៃសុក្រ ៧ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី 22 ដល់ថ្ងៃទី26 ខែមេសា ឆ្នាំ2019 សកម្មភាពក្រុមការងារមន្ត្រីបច្ចេកទេស នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន បានបន្តចុះអនុវត្តន៍សកម្មភាពលើការសិក្សាស្រាវជ្រាវ បច្ចុប្បន្នភាព ប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គមនៅតាមតំបន់ទីជម្រាលអាងស្ទឹងសំខាន់ៗជុំវិញបឹងទន្លេសាប ជំហាន2 នៅតំបន់អាងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង។ ការសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាស្រាស្ត្រ សេដ្ឋកិច្ចសង្គមកិច្ច និងសារៈប្រយោជន៍ បញ្ហាប្រឈម រួមទាំងយន្តការក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ទីជម្រាលអាងស្ទឹងសង្កែប្រកបដោយប្រសិទ្ធភាព និងមាននីរន្តរភាព ។