សកម្មភាព​សិក្សា​ពី​ការគ្រប់គ្រង​កាកសំណល់​រឹង​នៅ​តំប​ផាត់​សណ្តាយ​

​ថ្ងៃ ពុធ ៥​រោជ ខែ ចេត្រ ដល់​ថ្ងៃ សៅរ៍ ៨​រោជ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការគ្រប់គ្រង​កាក សំណល់​រឹង​ដែល​បណ្ដាលមកពី​ការ​ចោល​ឧបករណ៍​នេសាទ ទីតាំង​ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក​ផាត់​សណ្ដាយ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ស្ដីពី​ទិន្នន័យ​គោល នៃ​បរិមាណ​ជា​មធ្យម​នៃ​ការ​បោះចោល​កាកសំណល់​រឹង និង​សំណល់ ឧបករណ៍​នេសាទ ជាពិសេស ធ្វើការ​ផ្សព្វផ្សាយ ស្ដីពី​លក្ខណ​:​ទូទៅ​នៃ​កាកសំណល់​រឹង ប្រភេទ ប្រភព ផលប៉ះពាល់​នៃ​កាកសំណល់​រឹង និង​របៀប​នៃ​ការគ្រប់គ្រង​កាកសំណល់​រឹង​ប្រកបដោយ​ប្រសិទ្ធិភាព​។​