សកម្មភាព​អញ្ជើញ​ចូលរួម​តាមដាន​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤

​នា​ថ្ងៃ​ពុធ ៥ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​អ​ញ្ញើញ​ចូលរួម​វេទិកាសាធារណៈ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​រតនៈគីរី ក្នុង​ស្មារតី​ចូលរួម​លើកកម្ពស់ និង​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី ៦ ក្នុងការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ (​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០) ។ តាមរយៈ​សកម្មភាព​នេះ ត្រូវ​ខិត​អោយ​ជិត​ជាមួយ​មន្ត្រី​និង​ប្រជាជន​ថ្នាក់ក្រោម​ជាតិ និង​មូលដ្ឋាន​សហគមន៍ ដោយ​ការ​ស្តាប់​ពី​ទុក្ខលំបាក ជជែក​ស្វែងយល់​ពី​បញ្ហា​តម្រូវការ និង​ទទួលយក​ការចូលរួម​យោបល់ រួមជាមួយ​ការផ្តល់​គំនិត​តាម​ការពន្យល់​ពីសា​រគ​ន្លឹះ​គោលនយោបាយ​រាជរដ្ឋាភិបាល និង​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុខដុម​នីយកម្ម​ក្នុង​មូលដ្ឋាន សំដៅ​រក្សាបាន​នូវ​សុខសន្តិភាព ជីវភាព​ថ្កើងថ្កាន សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ផលប៉ះពាល់​ដល់​បរិស្ថាន​ធនធានធម្មជាតិ​នៅតាម​មូលដ្ឋាន ។​