សិក្ខាសាលា​ផ្សព្វផ្សាយ​ដាក់អោយ​អនុវត្តន៍​គម្រោង​ការបង្កើន​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​នៅ​តំបន់ដីសើម​បឹង​ទន្លេសាប​

​ថ្ងៃ អង្គារ ០៤ រោច ខែ ចែ​ត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ដាក់អោយ​ដំណើរការ អនុវត្តន៍​គម្រោង ស្តីពី ការបង្កើន​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​តាមរយះ​ការការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់ដីសើម​ក្នុង​បឹង​ទន្លេសាប ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​ប្រទេស អាល្លឺម៉ង់​។ សិក្ខាសាលា​នេះ​មាន​គោលបំណង ដើម្បី​៖
១/​ប្រកាស​ផ្សព្វ​ជា​សាធារណ​:​ពី​ផែនការ​អនុវត្ត​គម្រោង​សម្រាប់​រយះពេល ០៣ ឆ្នាំ (២០១៩-២០២១)
២/ ដើម្បី​ស្វែងរក​ការគាំទ្រ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​
៣/ ប្រកាស​ដាក់អោយ​ដំណើរការ​អន​វត្ត​ន៍​គម្រោង​ជា​ផ្លូវការ ។​