ថ្ងៃចន្ទ ៤ កើត ដល់ថ្ងៃសុក្រ ៨ កើត ខែ ចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស ត្រូវនឹងថ្ងៃទី 8-12 ខែមេសា ឆ្នាំ2019 លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានដឹកនាំមន្ត្រីបច្ចេកទេស បន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ច សង្គម និងការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ស្នូលស្ទឹងសែន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសិក្សានេះ មានគោលបំណងស្វែងយល់ពីប្រជាសាស្ត្រ និងជីវភាពរស់នៅប្របចាំថ្ងៃរបស់ប្រជាជន និងសហគមន៍ផ្អែកលើការប្រើប្រាស់បរិស្ថានធនធានធម្មជាតិ នៅក្នុងតំបន់ស្នូលស្ទឹងសែន ។