សកម្មភាព​សិក្សា​ពី​ការប្រមូល និង​ការគ្រប់គ្រង​ទឹកភ្លៀង​នៅតាម​ទីជនបទ​

​ថ្ងៃ ពុធ ១៤​រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ១​កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ពី​ការប្រមូល និង​ការគ្រប់គ្រង​ទឹកភ្លៀង​នៅតាម​ទីជនបទ និង​ទីប្រជុំជន នៅក្នុង​តំបន់​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច និង​តំបន់​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ការចុះ​សិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​គឺ​៖
១. ធ្វើ​បច្ចុប្បន្នភាព​ឯកសារ​ទិន្នន័យ និង​ការប្រើប្រាស់​ទឹកភ្លៀង​នៅតាម​តំបន់​សិក្សា​
២. ប្រមូល​ព័ត៌មាន ទិន្នន័យ និង​ការប្រើប្រាស់​ទឹកភ្លៀង​នៅតាម​ទីតាំង​សិក្សា​នីមួយៗ​ខាងលើ​
៣. វាយតម្លៃ​ពី​ការប្រើប្រាស់​ទឹកភ្លៀង និង​វិធីសាស្ត្រ​នៃ​ការរក្សា​ទឹកភ្លៀង​ទុក​នៅតាម​តំបន់​សិក្សា​
៤. រៀបចំ​ចងក្រង​របាយការណ៍​ក្នុង​គោលដៅ​សិក្សា​ខាងលើ​ជាប្រចាំ ។