ថ្ងៃ ចន្ទ ១២ រោច ខែផល្គុន ដល់ថ្ងៃសុក្រ ១ កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេសដែលមានលោក ហេង សុវណ្ណារ៉ា ជាប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះអនុវត្តផែនការសកម្មភាពសម្រាប់ជំហានទី ០២ លើការសិក្សាស្រាវជ្រាវពីធ្វើបច្ចុប្បន្នភាពផែនទី Atlas នៃភូមិក្នុងតំបន់៣ នៅភូមិថ្នល់ឈើទាល ភូមិពាមខ្នង ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ការសិក្សានេះមានគោលបំណងសំខាន់គឺ÷
១. សិក្សា និងកំណត់ចំនួនភូមិក្នុងតំបន់៣ ដែលនៅលើទឹកជាអចិន្ត្រៃយ ០៦ខែលើទឹក០៦ខែលើគោក និងនៅលើគោកជាអចិន្ត្រៃយ
២. សិក្សាពីសក្តានុពលរបស់ភូមិ៖ ផ្តោតសំខាន់លើ ស្ថានភាពភូមិសាស្ត្រ ស្ថានភាពប្រជាសាស្ត្រ វិស័យអប់រំ វិស័យសុខាភិបាល សាសនា សេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍
៣. ចងក្រងទិន្នន័យធ្វើផែនទី Atlas ។