នាថ្ងៃអង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ែល តូនី អនុប្រធាន អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចពិភាក្សាក្រុមការងារថ្នាក់ជាតិទទួលបន្ទុកការតាមដានការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ប្រចាំនៅខេត្តរតនៈគីរី ក្នុងគំនិតផ្តួចផ្តើមបន្តចុះពង្រឹងលើកកម្ពស់ជីវភាពរស់នៅ តាមរយៈដំណោះស្រាយសមស្របតាមតម្រូវការលើកឡើងរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការរក្សានូវសន្តិភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋភូមិភាគឥសាន្ត ស្របតាមមាគ៌ាគោលនយោបាយរាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។