ចាប់ពីថ្ងៃពុធ ១៥កើត ដល់ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច ត្រូវនឹងថ្ងៃទី ២0-២២ ខែមីនា ឆ្នាំ ២០១៩ នៅទីក្រុង Kunming, ខេត្ត Yunnan នៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម ហ៊ែល តូនី អនុប្រធាន
អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប តាមរយៈការអញ្ជើញពីភាគីចិននៃអង្គការអភិរក្សអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលការគ្រប់គ្រងសុមាលភាពប្រព័ន្ធអេកូឡូស៊ីទឹកសាប ឡានឆាង-មេគង្គ ស្តីពី ទស្សនៈវិស័យសម្រាប់យុទ្ធសាស្ត្រវាយតម្លៃបរិស្ថាន ដែលបានប្រព្រឹត្តទៅ ហើយដែលមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃប្រទេសជាសមាជិកឡានឆាង-មេគង្គ, វិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់, អង្គការអន្តរជាតិ ។ កិច្ចពិភាក្សា បានផ្តោតជាសំខាន់លើកម្មវិធីសន្ទស្សរ៍សុខមាលភាពទឹកសាប ក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីទឹកសាបប្រកបដោយសមធម៌ក្នុងចំណោមប្រទេសសមាជិកឡានឆាង-មេគង្គ ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ ក្រោមយន្តការកិច្ចសហប្រតិបត្តិការ និងការអនុវត្តគំនិតផ្តួចផ្តើមឡានឆាន-មេគង្គបៃតង ។
ជាមួយនឹងទិដ្ឋភាពតំណើរការនៃកិច្ចពិភាក្សានេះផងដែរ ក៏មានការអញ្ជើញមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសតំណាងប្រទេសជាសមាជិក ធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ការងារ និងផ្តល់យោបល់ជាទស្សនៈវិស័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការចែករំលែកព័ត៌មាន និងការគ្រប់គ្រងសុខមាលភាពប្រព័ន្ធអេកូឡូស៊ីទឹកសាប រួមជាមួយការអភិវឌ្ឍប្រកបដោយចិរភាពនៃតំបន់ឡានឆាង-មេគង្គ ។