ព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប និង Mr. Nick Beresford, UNDP Resident Representative បានដឹកនាំប្រជុំគណកម្មការគ្រប់គ្រងគម្រោង Strengthening Climate Information and Early Warning System (EWS) ក្នុងគោលបំណងពិនិត្យពិភាក្សា លើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងផែនការសកម្មភាព ឆ្នាំ២០១៩។ បន្ទាប់មក សមភាគីទាំងពីរ បានរៀបចំពីធីប្រគល់ទទួលស្ថានីយឧតុនិយម ចំនួន ២៤ កន្លែង ស្ថិតនៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម ព្រះវិហារ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង ព្រមទាំងស្ថានីយជលសាស្ត្រ ចំនួន ២៤ កន្លែង ស្ថានីយពិនិត្យទឹកក្រោមដី ចំនួន ៥ កន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ តាកែវ កណ្តាល រាជធានីភ្នំពេញ កំពត ព្រះសីហនុ និងខេត្តកោះកុង ។