ការសិក្សា​អំពី​ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម​ប្រហុក​នៅ​ខេត្តពោធិ៍សាត់​

​ថ្ងៃ ចន្ទ ១៣ កើត ដល់ ថ្ងៃ ព្រហស្បតិ៍ ១ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមីនា ដល់​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុមការងារ​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​អំពី​ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម​ប្រហុក​នៅ​ខេត្តពោធិ៍សាត់ ។​
​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ គឺ ÷
- តាមដាន​បរិមាណ​នៃ​ការកែច្នៃ និង​កា​ធ្វើ​អាជីវកម្ម​ប្រហុក​
- សិក្សា​ចរន្ត​ទីផ្សារ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​ប្រហុក​ដែល​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​
- ស្វែងយល់​ពី​កត្តា​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការកែច្នៃ​
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ការកែច្នៃ និង​កា​ធ្វើ​អាជីវកម្ម​ប្រហុក ។​