នាថ្ងៃចន្ទ ១៣ កើត ខែផល្គុន ដល់ថ្ងៃសុក្រ ០២ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី 18 ដល់ថ្ងៃទី22 ខែមីនា ឆ្នាំ2019 លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ អាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសបន្តចុះអនុវត្តន៍សកម្មភាពលើការសិក្សាស្រាវជ្រាវ បច្ចុប្បន្នភាព ប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គមនៅតាមតំបន់ទីជម្រាលជុំវិញបឹងទន្លេសាប នៅតំបន់អាងស្ទឹងមង្គលបូរី/សិរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ។ ការសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាស្រាស្ត្រ សេដ្ឋកិច្ចសង្គម និងស្វែងយល់ពីសារៈប្រយោជន៍ បញ្ហាប្រឈម រួមទាំងយន្តការក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍អាងស្ទឹងមង្គលបូរី/សិរីសោភ័ណ្ឌប្រកបដោយប្រសិទ្ធភាព និងមាននីរន្តរភាព ។