ថ្ងៃអង្គារ ១៤កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៩ នៅសណ្ឋគារ HIMAWARI រាជធានី ភ្នំពេញ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលា ស្តីពីការណែនាំគម្រោងសិក្សាសន្ទស្សន៍សុខមាលភាពទឹកសាបនៅតំបន់អាងមេគង្គ ដែលសហការជាមួយ គណកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអង្គការអភិរក្សអន្តរជាតិ (CONSERVATION INTERNATIONAL) ក្នុងគោលបំណង រៀបចំសូចនាករ វិធីសាស្ត្រសិក្សា ការប្រមូលទិន្នន័យ និងកម្មវិធីប្រើប្រាស់សម្រាប់វិភាគបង្ហាញជាលទ្ធផលប៉ាន់ប្រមាណសន្ទស្សន៍សុខមាលភាពទឹកសាបនៅតំបន់បឹងទន្លេសាប ។