កិច្ចប្រជុំ​ពិគ្រោះ​យោបល់​សំណើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ​របស់​ឡាវ​

ថ្ងៃ​សុក្រ ១០​កើត​ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី ដំណើការ​ពិគ្រោះ​យោបល់​នៃ​សំណើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ​របស់​ឡាវ នៅ​ខេត្តកំពង់ចាម ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ជំនាញការ​ជាតិ ក្នុង​គោលបំណង ៖

- ពិនិត្យ និង​ផ្តល់យោបល់​ចុងក្រោយ លើ​របាយការណ៍​សិក្សា​គ​ម្រោ​ង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ ដែល​បាន​ពិនិត្យ និង​ផ្តល់យោបល់​ដោយ​លេខាធិការដ្ឋាន​គណកម្មកា​រ​ទន្លេមេគង្គ ។
- ពិនិត្យ​ពិភាក្សា និង​រៀបចំ​ផ្តល់​ជា​អនុសាសន៍​ដល់​ភាគី​ឡាវ​វិញ ដើម្បី​បំពេញ​នូវ​លិខិត​ឆ្លើយតប (reply form) ដើម្បី​ដាក់ចូល​ក្នុង​កិច្ចប្រជុំ JC ក្នុង​ខែមេសា ខាង​មុននេះ ។
- ព្រមទាំង​រៀបចំ​សេចក្តីព្រាង នូវ​សេចក្តី​ថ្លែង​ការរួម លើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ​នេះ ។​