នាថ្ងៃ ចន្ទ ០៦ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសអនុវត្តន៍គម្រោង ចូលរួមសិក្ខាសាលារួមគ្នាដើម្បីពិនិត្យលើលទ្ធផលស្រាវជ្រាវរបស់ក្រុមការងារ ដែលបានអនុវត្តពាក់កណ្តាលឆ្នាំកន្លងមករបស់ក្រុមទាំង៧ នៃគម្រោង SATREPS (Joint Seminar of half year project activities of SATREPS of 7 Working Groups) និងការលើកទិសដៅសេណារីរ៉ូអនុវត្តន៍បន្ត ២០១៩-២០២០ ដែលអញ្ជើញចូលរួមសមាជិកក្រុមការងារគម្រោងមកពីអាជ្ញាធរទន្លេសាប ប្រទេសជប៉ុន អង្គការ JICA វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ។