សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ខេត្តកំពង់ធំ​

​នា​ថ្ងៃ​អង្គារ ១៤ រោច ខែ​មាស ឆ្នាំ ច សំរឹទ្ធិស័ក ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ប្រជាសាស្ត្រ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​សហគមន៍​ផ្អែកលើ​ការប្រើប្រាស់​បរិស្ថាន​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ស្នូល​ស្ទឹងសែន ។