សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣

ថ្ងៃ អង្គារ ១៤ រោច ខែ មាឃ ដល់​ថ្ងៃ សុក្រ ០៣ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅក្នុង​ស្រុក​ជល​គី​រី និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​