សកម្មភាព​សិក្សា​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេមេគង្គ​លើ​

ថ្ងៃ​ច័ន្ទ ១៤​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែមាឃ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៨ ដល់ ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្ត កំពង់ចាម ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។