កិច្ចប្រជុំ​បូក​សុ​ប​ការងារ និង​ទិសដៅ​អនុវត្តន៍​គម្រោង Establishment of Environmental Conservation Platform of Tonle Sap Lake ​

ថ្ងៃ អង្គារ ០៨ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ជួបប្រជុំ​ជាមួយ​ក្រុមការងារ​គម្រោង SATRAPS ដើម្បី​បូកសរុប​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក និង​រៀបចំ​ផែនការ​បន្ត​។
ការងារ​សំខាន់​បន្ទាប់​គឺ​៖
១) ផែនការ​តម្លើង​ស្ថានីយឧតុនិយម​ចំនួន ២​ទៀត​នៅ​តំបន់​បឹង​ទន្លេសាប ។​
២) ការជួសជុល​ឡើងវិញ​ស្ថានីយឧតុនិយម​នៅ​កំពង់​លួង​។​