កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ដើម្បី​រៀបចំ​ជា Fish Atlas Book

​ថ្ងៃ សុក្រ ០៤ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស ដែល​ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ជា​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ប្រមូលផ្តុំ​ក្រុមការងារ​បច្ចេកទេស ប្រមូល​ទិន្នន័យ និង​បទពិសោធន៍​ផ្សេងៗ​ដើម្បី​រៀបចំ​ជា Fish Atlas Book ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទាន់សម័យ ។​