កិច្ចប្រជុំ​ពិ ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ​

​សៀមរាប​: ថ្ងៃ អង្គារ ០៩ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ និង​ផែនទី​បង្ហាញផ្លូវ​របស់ MRC ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ជា Accredited Regional Implementing Entity សម្រាប់ UNFCC Climate Fund (Adaptation Fund & GCF) ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​៖MME, MOP, MPWT, MOWRAM, MAFF, MOE, MRD, TSA, លេខាធិការដ្ឋាន MRC និង មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។​