ព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យលើមុខងារដែលត្រូវផ្ទេរឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងពិភាក្សាលើការងារដែលត្រូវអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងធនធានទឹក និងឧតុនិយម ។