សិក្ខាសាលា​ស្តីពី ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​

​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស ឆ្នាំច សំ​រឹ​ទិ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០១៩ លោក ណុំ សោភា​រិ​ទិ្ធ  អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការ​ដ្នា​ន​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថា្នក់​ជាតិ​ស្តីពី ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ទៅក្នុង​ការងារ​ថ្នាក់ជាតិ​។ អង្គសិក្ខាសាលា​បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី​ក្នុង​ខេត្តសៀមរាប ដោយ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ដែលមាន​អ្នកចូលរួម​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា​៖ ក្រសួងបរិស្ថាន កសិកម្ម អភិវឌ្ឍន៍ជនបទ រ៉ែ​និង​ថាមពល ផែនការ ធនធានទឹក សាធារណការ​និង​ដឹកជញ្ជូន អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។​