គំនិត​ផ្តួចផ្តើម​នៃ​សិក្សា​ស្រាវជ្រាវ អំពី ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​ប្រជាជន​រស់នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​

​ថ្ងៃ ពុធ ១០ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង​សហការី បាន​ទ​ទូល​ជួបពិភាក្សា​ការងារ​ជាមួយ បណ្ឌិត Laurie Parsons ជា​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​បម្រែបម្រួល​អាកាសធាតុ ក្រោម​មូលនិធិ British Academy Postdoctoral Research នៃ​មហាវិទ្យាល័យ ភូមិសាស្ត្រ របស់​សាកលវិទ្យាល័យ​ឡុង​ដុង ចក្រភព​អង់គ្លេស ( Department of Geography, Royal Holloway, University of London) ស្តីពី លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ លើ​ប្រធានបទ "​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​ប្រជាជន​រស់នៅ​លើ​បឹង​ទន្លេសាប និង​តំបន់​ពាក់​ព​ន្ធ័​"​។​