សកម្មភាព​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​តាម​ឡូត៍​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល

​នា​ថ្ងៃ សុក្រ​ទី ០៦ កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ សកម្មភាព​បន្ត​របស់​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិកា​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ហេង សុវណ្ណារ៉ា បាន​បន្ត​ចុះ​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​តាម​ឡូត៍​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ ជា​លទ្ធផល​៖
១/ មាត់​ដាយ​ត្រី​លេខ ២B នៅ​ម៉ោង ១:៥០​នាទី ទិន្នផល ១៥​គ​.​ក្រ​/ ១៨០​នាទី​។​
២/ មាត់​ដាយ​ត្រី​លេខ ៧G នៅ​ម៉ោង ១២:៣០​នាទី ទិន្នផល ៦០​គ​.​ក្រ​/៤០​នាទី​។​
៣/ មាត់​ដាយ​ត្រី​លេខ ១១A នៅ​ម៉ោង ១:០០​នាទី ទិន្នផល ៧០​គ​.​ក្រ​/៩០​នាទី​។​
៤/ មាត់​ដាយ​ត្រី​លេខ ១៣A នៅ​ម៉ោង ៣:០០​នាទី ទិន្នផល ២០០​គ​.​ក្រ​/៤០​នាទី​។​
៥/ មាត់​ដាយ​ត្រី​លេខ ១៥E នៅ​ម៉ោង ១:៣០ នាទី ទិន្នផល ៤០០​គ​.​ក្រ​/៦០​នាទី​។​