សកម្មភាព​ចូលរួម​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង និង​កាត់បន្ថយ​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​លើ​វិស័យ​ធនធានទឹក​មេគង្គ​-​ឡាង

នាថ្ងៃអាទិត្យ ៩ កើត ដល់ ថ្ងៃសុក្រ ១៤ កើត ខែមិគសិរ ឆ្នាំច ត្រូវនឹងថ្ងៃទី ១៦ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង និង​កាត់បន្ថយ​គោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​លើ​វិស័យ​ធនធានទឹក​មេគង្គ​-​ឡាង​ឆាង (workshop on flood control and Draught relief technology of Lancang-Mekong Water Resources cooperation) ដែលមាន​ការចូលរួម​ពី​៦​ប្រទេស រួមមាន​
​ក្រុម​ប្រតិភូ​កម្ពុជា​តំណាង​កម្ពុជា ( MWRAM,TSA, MFA & IC និង CNMC) និង​ភាគី​ប្រទេស​ឡាវ ថៃ វៀតណាម ភូមា ចិន និង​តំណាង​ដៃគូ​ទឹក​ពិភពលោក នៅ​ទីក្រុង​ដា​លី ប្រទេស​ចិន​។ គោលបំណង​សិក្ខាសាលា​គឺ ដើម្បី​ប្រមូល​គំនិត​ពី​ប្រទេស​ទាំង​៦​សមាជិក LMC ក្នុងការ​រៀបចំ​ជា​គម្រោង​រួម​លើ​ការគ្រប់គ្រង និង​កាត់បន្ថយ​គោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។​