ថ្ងៃសុក្រ ៧កើត ខែមិគសិរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពីគម្រោងវារីអគ្គិសនីបាក់ឡាយ របស់ឡាវ នៅខេត្តកំពង់ចាម ។
គោលបំណងគឺ៖
-ស្វែងយល់ពីកិច្ចព្រមព្រាងមេគង្គឆ្នាំ ១៩៩៥ និងនិតិវិធី PNCPA របស់MRC
-ពិនិត្យរបាយការណ៍សំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ
-ប្រមូលមតិយោបល់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញទំរង់ឆ្លើយតបទៅប្រទេសឡាវវិញ តាមរយៈ MRC ។