នាថ្ងៃពុធ ១៣ រោច ខែកត្តិក ដល់ ថ្ងៃសៅរ៍ ១ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បានចុះផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងកាកសំណល់រឹងនៅតាមភូមិបណ្ដែតទឹក ក្នុងភូមិសាស្ត្រ ភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ក្នុងគោលបំណងថែរក្សាបរិស្ថាន និងធនធានធម្មជាតិបឹងទន្លេសាប។