ព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីបឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកទេស និងសង្គម ។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានលើកយកជាលម្អិតនូវចំណុចសំខាន់ៗ សម្រាប់កិច្ចការស្នូលនៃអាជ្ញាធរទន្លេសាប ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មកពិភាក្សាដើម្បីលើកជាផែនការសម្រាប់ការអនុវត្តភារកិច្ចនៃក្រុមការងារ។ កិច្ចប្រជុំបានឯកភាពបង្កើតក្រុមលេខាធិការដ្ឋាន ដើម្បីធ្វើការប្រមូលផ្តុំរាល់ឯកសារសម្រាប់ចងក្រង សិក្សាស្រាវជ្រាវ៕