សកម្មភាព​សិក្សា​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​

​ចាប់ពី​ថ្ងៃ​ច័ន្ទ ៤ រោច ដល់ ថ្ងៃ​ព្រហស្បតិ៍ ៧ រោច  ខែកត្តិក ឆ្នាំច សំ​រឹ​ទិ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ប​ន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។
​ការសិក្សា​នេះ​ដើម្បី​៖
- ធ្វើ​បច្ចុប្បន្នភាព ជីវសាស្ត្រ ប្រភេទ លើ​ធនធាន​ត្រី និង​ជីវៈចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
- ចរាចរ​ត្រី និង​បរិមាណ​របស់​ធនធាន​ជលផល​នា​រដូវ​ទឹកសម្រក​
-​ពិនិត្យ​លើ​ស្ថានភាព​ទូទៅ​លើ​ប្រភេទ​លំនៅដ្ឋាន​ត្រី​។​