ការសិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​អាងស្ទឹងនៅ​ខេត្តសៀមរាប​

​នា​ថ្ងៃ​ពុធ ៦ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​28 វិច្ឆិកា ឆ្នាំ​2018 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន
​បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​បន្ត​ចុះ​បញ្ចប់​ការអនុវត្ត​សកម្មភាព​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​ជុំវិញ​បឹង​ទន្លេសាប​នៃ​ផែនការ​សកម្មភាព​ឆ្នាំ​2018 ជំហាន​1 ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​អាង​ស្ទឹង​សៀមរាប ស្រុក​ពួក  សូទ្រនិគម ប្រាសាទបាគង និង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ចសង្គម និង​ស្វែងយល់​ពី​សារៈប្រយោជន៍ និង​យន្តការ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​អាង​ស្ទឹង​ប្រកបដោយ​ប្រសិទ្ធភាព និរន្ត​ភាព នៅពេល​ដែលមាន​កំណើន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​ក្នុង​-​ក្រៅ​ធ្វើ​ឲ្យ​ការប្រើប្រាស់​ធនធានធម្មជាតិ ព្រៃ​គម្រប​ទី​ជម្រាល​ដី​សើម​ផ្ទៃ​អាង​ស្ទឹង​លើស​កម្រិត និង​ការចូលរួម​គ្រប់គ្រង អភិវឌ្ឍន៍​និង​អភិរក្ស​នៅមានកម្រិត ។​