នាព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរិទ្ធសក្ក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គលេខា ធិការដ្ឋាន អាជ្ញាធរទន្លេសាប មានកិច្ចជំនួបពិភាក្សាការងាររវាងតំណាងគម្រោង Establishment of Environmental Conser -vation Platform of Tonle Sap Lake(JICA/ITC) និងអាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប។ ជំនួបពិភាក្សាការងារបានផ្តោតសំខាន់ទៅលើ ប្រវត្តិគម្រោង, បច្ចុប្បន្នភាពគម្រោង និងលទ្ធផលសំខាន់ៗរបស់គម្រោង SATREPS, ការដំឡើងស្ថានីយវាស់គុណភាពទឹកនៅកំពង់លួង និងបញ្ហាផ្សេងៗលើកិច្ចសហ ប្រតិបត្តិការអនុវត្តគម្រោងនាពេលខាងមុខ។