សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​សហគមន៍​ក្នុង​ដំណើរការ​គ្រប់គ្រង អភិវឌ្ឍន៍ និង​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​

​នា​ថ្ងៃ​អង្គារ ៦​កើត ខែកត្តិក ឆ្នាំច សំ​រឹ​ត្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  បន្ត​ចុះ​អនុវត្តន៍​បញ្ចប់​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​សហគមន៍​ក្នុង​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍ បរិស្ថាន​ធនធានធម្មជាតិ និង​សិក្សា​ពី​ការគ្រប់គ្រង និង​ដំណោះស្រាយ​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សហគមន៍​នេសាទ​ផាត់​សណ្ដាយ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​នៅ​តំបន់​សហគមន៍​នេសាទ​កំពង់​ប្រាក់ ស្ថិតនៅក្នុង​ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​