សកម្ម​ភាពចុះ​សិក្សា​តាមដាន​ផល​ចាប់​ធនធាន​ជលផល​ឡូ​តិ៍​ដាយ​តាម​ដង​ទន្លេសាប​

នា​ថ្ងៃ​សុក្រ ២ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែវិច្ឆិការ ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ​នៅតាម​ឡូ​តិ៍​ដាយ​នៅ​ឆ្នាំ​សិក្សា ២០១៨-២០១៩ ស្ថិតនៅតាម​បណ្តោយ​ដង​បឹង​ទន្លេសាប​ស្ថិតក្នុង​ដែន​រដ្ឋបាល​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ។ ការសិក្សា បានធ្វើការ​ជ្រើសរើស​ឡូ​តិ៍​ដាយ​ត្រី​សំខាន់ៗ​ចំនួន ៥ គន្លង ដើម្បី​តាមដាន​ផល​ចាប់​នា​រដូវ​បើក​នេសាទ និង​ការតាមដាន​កត់ត្រា​ស្ថិតិ​ប្រចាំឆ្នាំ​លើ​ផល​ចាប់ ចំនួន​ប្រភេទ​ត្រី ទំហំ​ត្រី ភាព​ប្រឈម​នៃ​ធនធាន​ជលផល តម្លៃ​ទីផ្សា​ជាមួយ​ជីវភាព​រស់នៅ​ប្រជាជន និង​ការផ្គត់ផ្គង់​បំពេញតម្រូវការ​ទីផ្សារ​របស់​ប្រជាជន​យកទៅ​កែច្នៃ​ធ្វើជា​ប្រហុក ផ្អក ត្រីឆ្អើ​ជាដើម​។​