នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រួវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានដឹកនាំមន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប និងជាសមាជិកក្រុមការងារអ្នកស្រាវជ្រាវគម្រោងការបង្កើតវេទិការអភិរក្ស បរិស្ថានបឹងទន្លេសាប(Project establishment of Environmental Conservation of Tonle Sap Lake-SATREPS)ចូលរួមសន្និសីទថ្នាក់តំបន់លើកទី 11 ស្តីអំពី Environmental Engineering រួមជាមួយ the 3rd International Symposium on the Conservation and Management of Tropical Lake ក្រោមកិច្ចសហប្រតិបត្តិការ AUN/Seed Net JICA និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន ដោយមានការចូលរួមពីអ្នកស្រាវជ្រាវវិទ្យាសាស្ត្រប្រមាណ 200 នាក់ មកពីបណ្តាសាកលវិទ្យាល័យស្រាវជ្រាវក្នុងអាស៊ីអគ្នេយ៍ ជប៉ុន និងអឺរ៉ុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី 27-28 ខែកញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។ គោលបំណងនៃសន្និសីទ គឺផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ បានចែករំលែកនូវរបកគំហើញនៃការស្រាវជ្រាវនិងបទពិសោធន៍ទាក់ទងជាមួយការពង្រឹងនិងស្តារឡើងវិញនូវបញ្ហាបរិស្ថានដែលបង្កឡើងដោយសកម្មភាពមនុស្សនិងបម្រែបម្រួលអាកាសធាតុ ។